មនុស្សម្នាក់ៗត្រូវការអ្នកបណ្តុះបណ្តាលផ្ទាល់ខ្លួន
ខណៈពេលដែលខ្ញុំដើរចូលទៅក្នុងការិយាល័យរបស់អ្នកគ្រប់គ្រងថ្មីរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថា ខ្វះទំនុកចិត្ត។ អ្នកគ្រប់គ្រងចាស់របស់ខ្ញុំ បានដឹកនាំដោយភាពតឹងរឹង និងអំណួត។ គាត់បានធ្វើឲ្យខ្ញុំ និងអ្នកដទៃទៀតទឹកភ្នែក ជាញឹកញាប់។ ឥឡូវនេះ ខ្ញុំឆ្ងល់ថា តើចៅហ្វាយថ្មីរបស់ខ្ញុំ នឹងមានអត្តចរិតដូចម្តេចដែរ?
បន្ទាប់ពីខ្ញុំបោះជំហានចូលការិយាល័យរបស់ចៅហ្វាយថ្មីរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថា ការភ័យខ្លាចរបស់ខ្ញុំក៏បានថមថយ ខណៈពេលដែលគាត់បានទទួលស្វាគមន៍ខ្ញុំយ៉ាងកក់ក្តៅ ហើយប្រាប់ខ្ញុំឲ្យចែកចាយ អំពីខ្លួនខ្ញុំ និងអំពីភាពនឿយណាយរបស់ខ្ញុំ។ គាត់បានស្តាប់ខ្ញុំនិយាយ ដោយយកចិត្តទុកដាក់។ តាមរយៈការបង្ហាញចេញអាកប្បកិរិយាដ៏សប្បុរស និងពាក្យសម្តីដ៏សុភាពរបស់គាត់ ខ្ញុំអាចមើលដឹងថា គាត់ពិតជាយកចិត្តទុកដាក់មែន។ គាត់ជាអ្នកជឿព្រះយេស៊ូវ ហើយក៏បានក្លាយជាអ្នកណែនាំការងារ លើកទឹកចិត្ត និងជាមិត្តភក្តិរបស់ខ្ញុំ។
សាវ័កប៉ុលបានធ្វើជាគ្រូខាងវិញ្ញាណ របស់លោកទីតុស “ជាកូនពិតតាមសេចក្តីជំនឿ”(ទីតុស ១:៤)។ ក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើលោកទីតុស គាត់បានផ្តល់ឲ្យលោកទីតុស នូវការបង្រៀន និងណែនាំដ៏មានប្រយោជន៍ សម្រាប់តួនាទីរបស់លោកទីតុសនៅព្រះវិហារ។ គាត់មិនគ្រាន់តែបានបង្រៀនប៉ុណ្ណោះទេ តែថែមទាំងបានធ្វើជាគំរូ ក្នុងការបង្រៀន “តាមគោលលទ្ធិដែលត្រឹមត្រូវ”(២:១) ធ្វើជាគំរូល្អ ដោយធ្វើតែអ្វីដែលល្អ ហើយនិយាយអ្វីដែលត្រឹមត្រូវ ដែលរកចាប់ទោសមិនបាន(ខ.៧-៨)។ ហេតុនេះហើយ លោកទីតុសក៏បានក្លាយជាគូកន ប្អូនប្រុស និងមិត្តរួមការងារ(២កូរិនថូស ២:១៣ ៨:២៣) និងជាអ្នកបណ្តុះបណ្តាលដល់អ្នកដទៃ។
មនុស្សជាច្រើនបានទទួលផលប្រយោជន៍ពីអ្នកបណ្តុះបណ្តាលផ្ទាល់ខ្លួន ដែលមានដូចជាគ្រូបង្រៀន គ្រូបង្វឹក ជីដូនជីតា អ្នកដឹកនាំយុវជន ឬគ្រូគង្វាលជាដើម…
សម្រស់ដែលបោកបញ្ឆោត
សត្វខ្មូតចង្កៀង ដែលមានសម្បុរអុចៗ ជាសត្វល្អិតដែលមានសម្រស់ស្អាត ដោយស្លាបក្រៅរបស់វាមានស្នាមអុចៗ ហើយស្លាបក្នុងមានពណ៌ក្រហមខ្ចី ដែលបញ្ចេញពន្លឺភ្លែតៗ ពេលវាហើរ។ ប៉ុន្តែ សម្រស់របស់វាមានលក្ខណៈបោកបញ្ឆោត។ គេបានឃើញសត្វល្អិតនេះមានវត្តមាននៅសហរដ្ឋអាមេរិកជាលើកដំបូង ក្នុងឆ្នាំ២០១៤ ហើយគេក៏បានចាត់ទុកវាជាពូជសត្វរាតត្បាត នៅតំបន់អាមេរិកខាងជើង បានសេចក្តីថា វាមានសក្តានុពល នៅក្នុងការបង្ករការខូចខាតដល់បរិស្ថាន និងសេដ្ឋកិច្ច។ ពួកវាស៊ីបំផ្លាញដើមឈើគ្រប់ប្រភេទ ដោយមិនរើសមុខ ដែលរាប់បញ្ចូលទំាងដើមសេរីហ្ស និងដើមឈើហូបផ្លែដទៃទៀត ហើយបន្សល់ទុកនូវសារធាតុស្អិតៗ ដែលនាំឲ្យមានផ្សិតដែលធ្វើឲ្យដើមឈើងាប់ ឬធ្វើឲ្យដើមឈើមិនសូវមានកម្លាំងបង្កើតផលផ្លែ។
នៅក្នុងរឿងអ័ដាម និងនាងអេវ៉ា យើងបានសិក្សាអំពីសភាវៈអាក្រក់មួយប្រភេទទៀត។ សាតាំងជាសត្វពស់ ដែលបានបោកបញ្ឆោតប្តីប្រពន្ធមួយគូរនេះ មិនឲ្យស្តាប់បង្គាប់ព្រះ ដោយបរិភោគផ្លែដឹងខុសត្រូវ ក្នុងបំណងដើម្បីឲ្យបាន “ដូចព្រះ” (លោកុប្បត្តិ ៣:១-៧)។ ប៉ុន្តែ ហេតុអ្វីពួកគេស្តាប់សត្វពស់? តើពាក្យសម្តីរបស់វាបានលួងលោមនាងអេវ៉ា ឬវាមានលក្ខណៈអ្វីដែលទាក់ទាញ? ព្រះគម្ពីរបានឲ្យតម្រុយថា ព្រះជាម្ចាស់បានបង្កើតសាតាំងមកឲ្យមានរូបសម្រស់ស្អាត(អេសេគាល ២៨:១២)។ ប៉ុន្តែ វាចង់ធ្វើឲ្យខ្លួនវាដូចព្រះ(អេសាយ ១៤:១៤ និង អេសេគាល ២៨:៩)។
បន្ទាប់ពីវាបានធ្លាក់ចូលក្នុងអំពើបាប វាបានប្រើសម្រស់របស់វា ដើម្បីបោកបញ្ឆោត(លោកុប្បត្តិ ៣:១ យ៉ូហាន ៨:៤៤ ២កូរិនថូស ១១:១៤)។ វាបានព្យាយាមទាញមនុស្សឲ្យធ្លាក់ចូលក្នុងអំពើបាប ដូចវាដែរ ឬព្យាយាមរារំាងពួកគេមិនឲ្យលូតលាស់។ ប៉ុន្តែ…
ភាពស្រស់ស្រាយ ក្នុងកន្លែងដ៏ក្រៀមក្រោះ
កាលខ្ញុំ និងស្វាមីខ្ញុំកំពុងតែដើរលេង នៅក្នុងតំបន់តូចមួយ ដែលមានថ្មច្រើន ក្នុងរដ្ឋវ៉ាយអូមីង ខ្ញុំក៏បានសង្កេតមើលដើមផ្កាឈូករ័ត្នមួយដើម ក្នុងកន្លែងដែលមានថ្មច្រើន និងក្រៀមក្រោះ ដែលមានរុក្ខជាតិតូចៗ ដើមកន្តេចអាល ដើមតំបងយក្សដែលមានបន្លាស្រួចៗ និងរុក្ខជាតិដទៃទៀតដុះនៅកន្លែងស្ងួតហែងនោះ។ វាមិនបានលូតខ្ពស់ ដូចដើមផ្កាឈូករ័ត្នដែលដុះក្នុងស្រុកនោះឡើយ តែវាមានភាពស្រស់ស្អាត។ វាបានធ្វើឲ្យចិត្តខ្ញុំរីករាយឡើង។
ផ្កាដ៏ស្រស់ស្អាត នៅកន្លែងដ៏ក្រៀមក្រោះនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីជីវិតរបស់មនុស្សទំាងអស់ សូម្បីតែអ្នកជឿក៏ដោយ ដែលអាចមានភាពក្រៀមក្រោះ និងគ្មានអំណរ។ បញ្ហារបស់យើងហាក់ដូចជាមិនអាចដោះស្រាយបាន ហើយជួនកាល យើងមានអារម្មណ៍ថា ព្រះអម្ចាស់ហាក់ដូចជាមិនបានឮការអធិស្ឋានរបស់យើង។ គឺដូចដែលស្តេចដាវីឌបានទូលអង្វរថា “ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌មកស្តាប់ ហើយតបមកទូលបង្គំផង ពីព្រោះទូលបង្គំទាល់ក្រ ហើយខ្វះខាត”(ទំនុកដំកើង ៨៦:១)។ យើងក៏ចង់មានក្តីអំណរដូចស្តេចដាវីឌផងដែរ(ខ.៤)។
ប៉ុន្តែ ស្តេចដាវីឌក៏បានប្រកាស់ទៀតថា យើងបម្រើព្រះដ៏ស្មោះត្រង់(ខ.១១) មានសេចក្តីអាណឹត និងប្រកបដោយព្រះគុណ(ខ.១៥) ដែលមានសេចក្តីស្រឡាញ់ជាបរិបូរ សម្រាប់អស់អ្នក ដែលស្រែកអំពាវរកព្រះអង្គ(ខ.៥)។ ព្រះអង្គក៏ឆ្លើយតបការអធិស្ឋានរបស់យើង(ខ.៧)។
ជួនកាល ពេលណាយើងកំពុងតែស្រងូតស្រងាត់ ព្រះទ្រង់អាចលើកទឹកចិត្តយើង តាមរយៈសម្រស់នៃដើមផ្កាឈូករ័ត្ន ដែលដុះក្នុងកន្លែងក្រៀមក្រោះ ឬពាក្យ ឬសារលើកទឹកចិត្តពីមិត្តភក្តិណាម្នាក់ ឬក៏ខគម្ពីរលើកទឹកចិត្ត ឬមួយទេសភាពថ្ងៃរះដ៏ស្រស់ស្អាត ដើម្បីជួយឲ្យយើងបោះជំហានទៅមុខ ដោយក្តីសង្ឃឹម និងអំណរ។ ពេលណាយើងរង់ចាំថ្ងៃដែលព្រះអង្គរំដោះយើង ឲ្យរួចពីទុក្ខលំបាក យើងអាចចូលរួមជាមួយអ្នកនិពន្ធបទគម្ពីរទំនុកដំកើង ដោយប្រកាស់ថា…
ជាប់ក្នុងចិត្ត
បន្ទាប់ពីក្មេងប្រុសម្នាក់ បានជួបបញ្ហាប្រឈម នៅសាលា ឪពុករបស់គាត់ ក៏បានចាប់ផ្តើមបង្រៀនគាត់ ឲ្យទន្ទេញការប្តេជ្ញាចិត្តមួយឲ្យចាំ ហើយរៀងរាល់ពេលព្រឹក មុនទៅសាលា គាត់ត្រូវសូត្រថា “ខ្ញុំអរព្រះគុណព្រះអង្គ សម្រាប់ការដាស់ខ្ញុំឡើង នៅថ្ងៃនេះ។ ខ្ញុំទៅរៀននៅថ្ងៃនេះ ដើម្បីឲ្យខ្ញុំអាចធ្វើជាអ្នកដឹកនាំ តាមបំណងព្រះទ័យព្រះ”។ បុរសជាឪពុកសង្ឃឹមថា ការប្តេជ្ញាចិត្តនេះនឹងជួយឲ្យកូនប្រុសគាត់ អនុវត្តតាមអ្វីដែលគាត់បានប្តេជ្ញាចិត្ត ហើយអាចជម្នះបញ្ហាប្រឈមក្នុងជីវិត ដែលមិនអាចជៀសរួច។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការអ្វីដែលព្រះជាម្ចាស់បានបង្គាប់ឲ្យពួកអ៊ីស្រាអែលធ្វើ កាលពួកគេនៅវាលរហោស្ថាន។ កាលនោះព្រះអង្គបានបង្គាប់ថា “សេចក្តីទាំងនេះដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ នោះត្រូវនៅជាប់ក្នុងចិត្តឯងចុះ ត្រូវឲ្យប្រិតប្រៀនសេចក្តីទាំងនេះដល់កូនចៅឯង ព្រមទាំងនិយាយដំណាល ក្នុងកាលដែលអង្គុយនៅក្នុងផ្ទះហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង”(ចោទិយកថា ៦:៦-៧)។
បន្ទាប់ពីពួកអ៊ីស្រាអែលបានវង្វេងនៅវាលរហោស្ថាន អស់រយៈពេល៤០ឆ្នំា អ្នកជំនាន់ថ្មីក៏បានត្រៀមខ្លួនចូលទឹកដីសន្យា។ ព្រះជាម្ចាស់ជ្រាបថា ការនេះមិនងាយទទួលជោគជ័យឡើយ ទាល់តែពួកគេផ្តោតទៅលើព្រះអង្គ។ ដូចនេះហើយ ព្រះអង្គក៏បានជំរុញពួកគេតាមរយៈលោកម៉ូសេ ឲ្យចងចាំ និងស្តាប់បង្គាប់ព្រះអង្គ ហើយជួយកូនពួកគេ ឲ្យស្គាល់ និងស្រឡាញ់ព្រះ ដោយជជែកគ្នាអំពីព្រះបន្ទូលព្រះអង្គ “កាលពួកគេអង្គុយនៅផ្ទះ និងនៅពេលពួកគេដើរតាមផ្លូវ ពេលដែលពួកគេអង្គុយចុះ ក្នុងកាលដែលដេក និងក្រោកឡើងផង”(ខ.៧)។
ជារៀងរាល់ថ្ងៃ យើងក៏អាចប្តេជ្ញាចិត្ត អនុញ្ញាតឲ្យព្រះគម្ពីរដឹកនាំចិត្ត និងគំនិតយើង ខណៈពេលដែលយើងកំពុងរស់នៅ ដោយការដឹងគុណដល់ព្រះអង្គ។—ALYSON KIEDA
ត្រូវបានបង្កើតមក មិនមែនសម្រាប់ភាពឯកោ
អ្នកស្រីស្ទេឡា(Stella) និយាយថា “ខ្ញុំមើលថែរគាត់។ ពេលណាគាត់សប្បាយចិត្ត ខ្ញុំក៏សប្បាយចិត្ត”។ លោកម៉ឺល(Merle) ក៏បានឆ្លើយតបថា “ខ្ញុំសប្បាយចិត្ត ពេលណានាងនៅក្បែរខ្ញុំ”។ លោកម៉ឺល និងអ្នកស្រីស្ទេឡាបានរៀបការអស់រយៈពេល៧៩ឆ្នាំមកហើយ។ ពេលដែលលោកម៉ឺលត្រូវបានគេទទួលឲ្យស្នាក់នៅក្នុងមន្ទីរចាស់ជរា គាត់មានអារម្មណ៍វេទនាណាស់ ដូចនេះ អ្នកស្រីស្ទេឡាក៏បាននាំគាត់មកផ្ទះវិញ ដោយចិត្តត្រេកអរ។ គាត់មានអាយុ១០១ឆ្នាំ ហើយចំណែកអ្នកស្រីស្ទេឡាវិញ មានអាយុ៩៥ឆ្នាំ។ អ្នកស្រីស្ទេឡាត្រូវការឈើច្រត់ដើម្បីផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀត តែគាត់នៅតែធ្វើអ្វីដែលគាត់អាចធ្វើ ដោយក្តីស្រឡាញ់ សម្រាប់ស្វាមីរបស់គាត់ ដូចជា ការរៀបចំម្ហូបអាហារ ដែលស្វាមីគាត់ចូលចិត្តជាដើម។ ប៉ុន្តែ គាត់មិនអាចធ្វើការនេះ ដោយខ្លួនឯងបានឡើយ។ ចៅៗ និងអ្នកជិតខាង បានជួយអ្នកស្រីស្ទេឡាធ្វើការអ្វីដែលគាត់មិនអាចរ៉ាប់រងបាន។
អ្នកស្រីស្ទេឡា និងលោកម៉ឺលបានរួមជីវិត ជាគំរូ ដែលមានចែងក្នុងបទគម្ពីរលោកុប្បត្តិ ២ ដែលក្នុងនោះ ព្រះជាម្ចាស់បានមានបន្ទូលថា “ដែលមនុស្សនេះនៅតែម្នាក់ឯង នោះមិនស្រួលទេ អញនឹងធ្វើឲ្យមានម្នាក់ជាជំនួយសំរាប់ជួយវា”(ខ.១៨)។ គ្មានសត្វណាមួយដែលព្រះបានដាក់ ក្នុងសួនច្បាអេដែន ជាមួយលោកអ័ដាម អាចបំពេញតួនាទីនេះបានឡើយ។ គឺមានតែនាងអេវ៉ាប៉ុណ្ណោះ ដែលព្រះអង្គបានបង្កើតពីឆ្អឹងជំនីរបស់លោកអ័ដាំម ដែលអាចធ្វើជាអ្នកជំនួយ និងអ្នករួមជីវិតដ៏សក្តិសមរបស់លោកអ័ដាំម(ខ.១៩-២៤)។
នាងអេវ៉ា គឺជាអ្នករួមជីវិតដ៏ល្អបំផុត សម្រាប់លោកអ័ដាម ហើយតាមរយៈពួកគេ ព្រះជាម្ចាស់ក៏បានបង្កើតមង្គលការ។ នេះមិនគ្រាន់តែដើម្បីជាជំនួយដល់គ្នាទៅវិញទៅមកប៉ុណ្ណោះទេ តែថែមទាំងដើម្បីបង្កើតគ្រួសារមួយ និងថែរក្សាស្នាព្រះហស្តព្រះអង្គ ដែលរាប់បញ្ចូលមនុស្សជំនាន់ក្រោយ(១:២៨)។ គ្រួសារដំបូងនោះ…
នឹកចាំពីការលះបង់
ពេលដែលទិវាអតីតយុទ្ធជនមកដល់ ខ្ញុំបានគិតដល់អតីតយុទ្ធជនជាច្រើននាក់ ជាពិសេសឪពុក និងពូរបស់ខ្ញុំ ដែលបានបម្រើក្នុងជួរកងទ័ពអាមេរិក ក្នុងអំឡុងសម័យសង្រ្គាមលោកលើកទី២។ ពួកគេបានត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព ប៉ុន្តែ នៅសម័យសង្រ្គាមនោះ ប្រជាជនរាប់សែនគ្រួសារបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន ក្នុងការបម្រើប្រទេសជាតិ។ ប៉ុន្តែ ពេលដែលមានគេសួរឪពុកខ្ញុំ និងទាហានភាគច្រើន ដែលបានប្រយុទ្ធក្នុងសង្រ្គាមនោះ ពួកគេក៏បាននិយាយថា ពួកគេបានស្ម័គ្រចិត្តបូជាជីវិត ដើម្បីការពារមនុស្សជាទីស្រឡាញ់របស់ខ្លួន និងដើម្បីគាំទ្រអ្វីដែលត្រឹមត្រូវសម្រាប់ពួកគេ។
នៅសហរដ្ឋអាមេរិក ពេលនរណាម្នាក់ពលីជីវិត ក្នុងបុព្វហេតុការពារជាតិរបស់ខ្លួន ជាញឹកញាប់ គេបានយកបទគម្ពីរ យ៉ូហាន ១៥:១៣ មកសូត្រ ក្នុងពិធីបុណ្យសព ដើម្បីផ្តល់កិត្តិយស សម្រាប់ការលះបង់របស់ពួកគេ។ បទគម្ពីរនេះចែងថា “គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ”។ ប៉ុន្តែ តើខគម្ពីរនេះមានប្រវត្តិដើមយ៉ាងដូចម្តេចខ្លះ?
ខគម្ពីរនេះជាព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលបានថ្លែងទៅកាន់ពួកសិស្សរបស់ព្រះអង្គ ក្នុងពិធីលៀងព្រះអម្ចាស់ នៅពេលដែលព្រះអង្គជិតដល់ពេលសុគត។ តាមពិត នៅពេលនោះ យូដាសបានចេញទៅក្រៅហើយ ដើម្បីក្បត់ព្រះអង្គ(១៣:១៨-៣០)។ ព្រះគ្រីស្ទបានជ្រាបអំពីរឿងនេះទាំងស្រុង តែព្រះអង្គនៅតែសម្រេចព្រះទ័យលះបង់ព្រះជន្ម ដើម្បីមិត្តសម្លាញ់ និងសត្រូវរបស់ទ្រង់។
ព្រះយេស៊ូវបានស្ម័គ្រព្រះទ័យ និងត្រៀមព្រះកាយជាស្រេច ដើម្បីសុគត សម្រាប់អ្នកដែលនឹងជឿព្រះអង្គនៅថ្ងៃណាមួយ និងថែមទាំងសម្រាប់អ្នកដែលជាសត្រូវរបស់ទ្រង់នៅឡើយ(រ៉ូម ៥:១០)។ បន្ទាប់មក ព្រះអង្គក៏បានបង្គាប់សិស្សព្រះអង្គ ឲ្យ “ស្រឡាញ់គ្នា” ដូចដែលព្រះអង្គបានស្រឡាញ់ពួកគេ(យ៉ូហាន ១៥:១២)។…
កម្លាំងនៅក្នុងទុក្ខលំបាក
កាលពីឆ្នាំ ១៩៤៨ លោកហាឡាន ប៉ូប៉ូវ(Harlan Popov) ជាគ្រូគង្វាលនៃព្រះវិហារដែលថ្វាយបង្គំលួចលាក់ ត្រូវគេនាំខ្លួនពីក្នុងផ្ទះរបស់គាត់ ដើម្បី “ធ្វើការសាកសួរបន្តិចបន្តួច”។ ពីរសប្តាហ៍ក្រោយមក គាត់ក៏ត្រូវគេសួរចម្លើយ២៤ម៉ោង ដោយគ្មានអាហារបរិភោគ អស់រយៈពេល១០ថ្ងៃ។ រៀងរាល់ពេលដែលគាត់បដិសេធថា គាត់មិនមែនជាចារបុរស គាត់ត្រូវគេវាយដុំ។ លោកប៉ូប៉ូវមិនគ្រាន់តែបានរួចជីវិត នៅក្នុងការបៀតបៀនដ៏ព្រៃផ្សៃប៉ុណ្ណោះឡើយ តែថែមទាំងបាននាំអ្នកទោសដទៃទៀត ឲ្យជឿព្រះយេស៊ូវផងដែរ។ ទីបំផុត ១១ឆ្នាំក្រោយមក គាត់ក៏ត្រូវបានគេដោះលែង ហើយក៏បានបន្តផ្សព្វផ្សាយជំនឿរបស់គាត់ ហើយ២ឆ្នាំក្រោយមក គាត់អាចចាកចេញពីប្រទេសគាត់ ដើម្បីជួបជុំគ្រួសារ។ នៅឆ្នាំបន្ទាប់ គាត់ក៏បានចំណាយពេលផ្សាយដំណឹងល្អ និងរៃអង្គាសប្រាក់ ដើម្បីចែកព្រះគម្ពីរ នៅក្នុងបណ្តាប្រទេសដែលគេបិទមិនឲ្យផ្សាយដំណឹងល្អ។
លោកប៉ូប៉ូវត្រូវគេបៀតបៀន ដោយសារជំនឿរបស់គាត់ គឺមិនខុសពីអ្នកជឿព្រះយេស៊ូវ ជាច្រើនរាប់មិនអស់ ក្នុងប្រវត្តិសាស្រ្ត។ មុនពេលព្រះគ្រីស្ទត្រូវគេធ្វើទណ្ឌកម្ម រហូតដល់អស់ព្រះជន្ម និងមុនពេលអ្នកដើរតាមទ្រង់ជួបការបៀតបៀន ទ្រង់មានបន្ទូលថា “មានពរហើយ អស់អ្នកដែលត្រូវគេបៀតបៀន ដោយព្រោះសេចក្តីសុចរិត ដ្បិតនគរស្ថានសួគ៌ជារបស់ផងអ្នកទាំងនោះ”(ម៉ាថាយ ៥:១០)។ ព្រះអង្គក៏បានមានបន្ទូលទៀតថា “អ្នករាល់គ្នាមានពរ ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្តីអាក្រក់ ពីអ្នករាល់គ្នា ដោយព្រោះខ្ញុំ”(ខ.១១)។
“តើមានពរមែនឬ?” តើព្រះបន្ទូលព្រះអង្គក្នុងបទគម្ពីរនេះ មានន័យដូចម្តេច? ត្រង់ចំណុចនេះ ព្រះអង្គកំពុងតែមានបន្ទូលសំដៅទៅលើភាពពេញលេញ ក្តីអំណរ និងការកម្សាន្តចិត្ត…
ការជួបជុំ ទាំងទឹកភ្នែក ដោយអំណរ
មានពេលមួយ ក្មេងប្រុសតូចម្នាក់បានបើកប្រអប់អំណោយធំមួយ ដែលឪពុករបស់គាត់ជាទាហាន បានផ្ញើមក។ គាត់គិតថា ឪពុករបស់គាត់មិនបានត្រឡប់មកផ្ទះវិញ ដើម្បីធ្វើបុណ្យខួបកំណើតឲ្យគាត់ទេ។ ក្នុងប្រអប់នោះ មានប្រអប់អំណោយមួយទៀត ហើយក្នុងប្រអប់នោះ ក៏មានប្រអប់មួយទៀត ដែលនៅខាងក្នុង មានក្រដាស់មួយសន្លឹក មានអក្សរសរសេរពីលើថា “ភ្ញាក់ផ្អើលទេ!” ក្មេងនោះក៏មានការភាន់ភាំង ហើយក៏បានងើយក្បាលឡើង ឃើញឪពុករបស់គាត់ ដើរចូលមកក្នុងបន្ទប់។ កូនប្រុសម្នាក់នេះ ក៏បានលោតឡើង ចូលទៅក្នុងរង្វង់ដៃរបស់ឪពុកគាត់ ហើយនិយាយថា “ប៉ា កូននឹកប៉ា។ កូនស្រឡាញ់ប៉ា”។
ការជួបជុំគ្រួសារនោះ មានការសម្រក់ទឹកភ្នែក ដោយអំណរ ហើយបានធ្វើឲ្យខ្ញុំនឹកចាំ អំពីខ្លឹមសារនៃការពិពណ៌នា ក្នុងបទគម្ពីរវិវរណៈ ជំពូក២១ អំពីពេលដ៏រុងរឿង ដែលក្នុងនោះ កូនៗរបស់ព្រះបានឃើញព្រះអង្គមុខទល់នឹងមុខ គឺបានឃើញព្រះវរបិតាដែលស្រឡាញ់ពួកគេ នៅក្នុងស្នាព្រះហស្តដែលព្រះអង្គបានស្អាង ឲ្យថ្មីឡើងវិញយ៉ាងពេញលេញ។ នៅទីនោះ ព្រះជាម្ចាស់នឹងជូតទឹកភ្នែកពួកគេចេញ។ យើងនឹងមិនមានការឈឺចាប់ ឬទុក្ខព្រួយទៀតឡើយ ព្រោះយើងនឹងបានទៅនៅជាមួយព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌។ បទគម្ពីរវិវរណៈជំពូក២១ បានចែងថា “មានឮសំឡេង១យ៉ាងខ្លាំង ចេញពីស្ថានសួគ៌មកថា មើលរោងឧបោសថរបស់ព្រះ បាននៅជាមួយនឹងមនុស្សហើយ ទ្រង់នឹងគង់នៅជាមួយនឹងគេ” (ខ.៣-៤) ។
អ្នកដើរតាមព្រះយេស៊ូវ អាចស្គាល់សេចក្តីស្រឡាញ់ និងក្តីអំណរដ៏ប្រសើរ ជាមួយនឹងព្រះជាម្ចាស់ ក្នុងការរស់នៅលើផែនដី។ គឺដូចដែលបទគម្ពីរ…
ទឹកដែលនាំមកនូវក្តីសង្ឃឹម
ការងារដែលលោកថម(Tom) និងលោកម៉ាក(Mark)បានធ្វើថ្វាយព្រះ បាននំាឲ្យជីវិតមនុស្សជាច្រើនមានភាពស្រស់ថ្លាឡើង។ យើងអាចដឹងច្បាស់ អំពីការងាររបស់ពួកគេ តាមរយៈវីដេអូមួយ ដែលពួកគេបានចែករំលែក ដែលនិយាយអំពីក្មេងៗមួយក្រុម កំពុងតែសើច និងរាំយ៉ាងសប្បាយរីករាយ នៅក្រោមទឹកផ្កាឈូកបាញ់ចេញមក នៅក្នុងទីធ្លាមួយ ដោយមិនបានផ្លាស់សំលៀកបំពាក់សម្រាប់ងូតទឹក។ វាជាលើកទីមួយហើយ ដែលពួកគេបានងួតទឹកផ្កាឈូក។ បុរសទាំងពីរនាក់នេះបានធ្វើការជាមួយព្រះវិហារក្នុងតំបន់ ដើម្បីដំឡើងប្រព័ន្ធចម្រោះទឹក នៅតាមអណ្តូងទំាងឡាយ ក្នុងប្រទេសហៃទី ដោយបានជួយសម្រួល និងពន្យាជីវិតរបស់ប្រជាជននៅទីនោះ ដោយប្រព័ន្ធចម្រោះទឹកនេះបានជួយបង្ការជម្ងឺជាច្រើន ដែលកើតឡើងពីទឹកកខ្វក់។ ប្រព័ន្ធទឹកស្អាតនេះ បានជួយឲ្យប្រជាជនក្នុងតំបន់ មានក្តីសង្ឃឹម សម្រាប់ពេលអនាគត។
ព្រះយេស៊ូវបានមានបន្ទូលអំពី “ទឹកដ៏រស់” ក្នុងបទគម្ពីរយ៉ូហាន ជំពូក៤ ដើម្បីត្រាស់ហៅយើង ឲ្យចូលមករកប្រភពនៃភាពស្រស់ថ្លា ដែលមិនចេះរីងស្ងួត។ មានពេលមួយ ទ្រង់បានសុំទឹកពីស្រ្តីសាសន៍សាំម៉ារីម្នាក់ ដើម្បីបំបាត់ការស្រេកទឹក(ខ.៤-៨)។ ការស្នើរសុំនោះ ក៏បាននាំឲ្យមានការសន្ទនាដ៏មានន័យមួយ ដែលក្នុងនោះ ទ្រង់បានប្រទាន “ទឹកដ៏រស់” ដល់ស្រ្តីនោះ(ខ.៩-១៥) គឺជាទឹកដែលនឹងក្លាយជាប្រភពនៃជីវិត និងក្តីសង្ឃឹម ដល់មនុស្សម្នាក់ៗ ដូចជារន្ធទឹកដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច(ខ.១៤)។
ក្រោយមក កណ្ឌគម្ពីរយ៉ូហានបានចែងជាបន្ថែមទៀត អំពីទឹកដ៏រស់នោះ ដោយព្រះយេស៊ូវបានមានបន្ទូលថា “បើអ្នកណាស្រេក ចូរឲ្យអ្នកនោះមកឯខ្ញុំ ហើយផឹកចុះ”។ “អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងមានទន្លេទឹករស់ហូរចេញពីពោះខ្លួនមក ដូចជាគម្ពីរសំដែងហើយ”។ តែសេចក្តីនេះ គឺទ្រង់មានព្រះបន្ទូលពីព្រះវិញ្ញាណ ដែលអស់អ្នកជឿដល់ទ្រង់នឹងត្រូវទទួល…
ចូរគេចចេញ ហើយរត់ឲ្យឆ្ងាយ
អាលី(Ali) គឺជាក្មេងជំទង់ដែលមានរូបសម្រស់ល្អ ឆ្លាត ហើយមានដុងពីកំណើត ហើយឪពុកម្តាយរបស់នាង ក៏ជាមនុស្សដែលមានក្តីស្រឡាញ់។ ប៉ុន្តែ បន្ទាប់ពីនាងបានរៀនចប់ថ្នាក់វិទ្យាល័យ មានអ្វីមួយជំរុញនាងឲ្យសាកល្បងគ្រឿងញៀនហេរ៉ូអ៊ិន។ ឪពុកម្តាយរបស់នាងក៏បានសង្កេតឃើញនាងមានការប្រែប្រួល ហើយបានបញ្ជូននាង ទៅមជ្ឈមណ្ឌលនីតិសម្បទា បន្ទាប់ពីនាងបានទទួលស្គាល់ផលប៉ះពាល់ ដែលគ្រឿងញៀនមានមកលើនាង។ បន្ទាប់ពីនាងបានទទួលការព្យាបាលហើយ គេក៏បានសួរនាងថា តើនាងនឹងនិយាយប្រាប់មិត្តភក្តិរបស់នាងយ៉ាងដូចម្តេចខ្លះ អំពីការសាកល្បងគ្រឿងញៀន។ នាងក៏បានឲ្យយោបល់ថា “ចូរគេចចេញ ហើយរត់ទៅឲ្យឆ្ងាយពីវា”។ នាងបានជំរុញថា “បើគ្រាន់តែនិយាយថា ទេ គឺមិនទាន់គ្រប់គ្រាន់ទេ”។
គួរឲ្យស្តាយណាស់ អាលីក៏បានវិលត្រឡប់មករកការញៀនថ្នាំវិញ ហើយក៏បានបាត់បង់ជីវិត ក្នុងវ័យ២២ឆ្នាំ ដោយសារការប្រើថ្នាំញៀនលើសកំរិត។ ក្នុងគោលបំណង ដើម្បីរារាំងអ្នកដទៃកុំឲ្យមានវាសនាដូចនាង ឪពុកម្តាយរបស់នាងដែលកំពុងតែមានចិត្តខ្ទេចខ្ទំា ក៏បានបង្ហាញមុខ នៅក្នុងកម្មវិធីពត៌មានក្នុងតំបន់ ដើម្បីលើកទឹកចិត្តអ្នកស្តាប់ទាំងឡាយ ឲ្យ “រត់គេច ដើម្បីអាលី” ដោយនៅឲ្យឆ្ងាយពីស្ថានភាព ដែលអាចទាញនាំពួកគេឲ្យជួបគ្រឿងញៀន និងគ្រោះថ្នាក់ដទៃទៀត។
សាវ័កប៉ុលបានជំរុញកូនខាងវិញ្ញាណរបស់គាត់ គឺលោកធីម៉ូថេ(និងយើងរាល់គ្នា) ឲ្យរត់ចេញពីការអាក្រក់(២ធីម៉ូថេ ២:២២) ហើយសាវ័កពេត្រុសក៏បានដាស់តឿនផងដែរថា “អារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន ចូរតស៊ូនឹងវា ដោយមានចិត្តជឿមាំមួន”(១ពេត្រុស ៥:៨-៩)។
ក្នុងចំណោមយើងរាល់គ្នា គ្មាននរណាម្នាក់ដែលមានភាពស៊ាំនឹងការល្បួងឡើយ។ ហើយជាញឹកញាប់ ការល្អបំផុតដែលយើងត្រូវធ្វើ គឺត្រូវគេចឲ្យផុតពីកន្លែង ឬស្ថានភាព…